កាលពីថ្ងៃទី៣០ ខែឧសភា មហាសេដ្ឋីកាណាដា Robert Miller ត្រូវបានក្រុមប៉ូលិសបើកការស៊ើបអង្កេត ទាក់ទងនឹងរូបលោក ហើយក៏ត្រូវបានចោទប្រកាន់ជាមួយនឹងករណីរំលោភផ្លូវភេទរាប់សិបករណីឯណោះ។
យោងតាមការចុះផ្សាយពីគេហទំព័រ CTVNews បានបង្ហាញថា មហាសេដ្ឋីវ័យ ៨០ឆ្នាំរូបនេះ កំពុងទទួលរងការចោទប្រកាន់ប្រមាណ ២១ករណី ទាក់ទងនឹងករណីរំលោភផ្លូវភេទ ចន្លោះពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០០៦។
ក្នុងចំណោមការចោទប្រកាន់ទាំង ២១ករណីនោះ ក៏រួមមានដូចជាការរំលោភផ្លូវភេទ ការកេងប្រវ័ញ្ចផ្លូវភេទ និងការជ្រៀតជ្រែកផ្លូវភេទ ក៏ដូចជាបទល្មើសមួយចំនួនទាក់ទងនឹងពេស្យាចារ ហើយថែមទាំងមានជនរងគ្រោះ ជាអនីតិជនថែមទៀត។
សូមជម្រាបដែរថា មហាសេដ្ឋីមានលុយជិត ២ពាន់លានដុល្លាររូបនេះ ក៏បានច្រនាចោលការចោទប្រកាន់ទាំងនោះ និងបានលាលែងតំណែងជា CEO នៃក្រុមហ៊ុន Future Electronic ដែលជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិកធំបំផុតលើលោកទី៣ ផងដែរ ក្រោយព័ត៌មានមួយនេះបានផ្សព្វផ្សាយជាសាធារណៈ៕