“ភូមិខ្ញុំ update”ល្បី​ពេញ​Tik Tok

កម្សាន្ត

«ភូមិខ្ញុំ update» មិនត្រឹមតែជាបទចម្រៀងពេញនិយមខ្លាំងក្នុងខែនេះរបស់ផលិតកម្ម Galaxy Navatra លើបណ្ដាញ យូធូប ប៉ុណ្ណោះទេ បើយើងងាកមកមើលលើបណ្ដាញសង្គមដ៏ពេញនិយម Tik Tok វិញគេឃើញមានអ្នកលេងលើបណ្ដាញនេះយកទៅច្រៀងតាម ឬខូវើជាច្រើនផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

@2006ponlork

ភូមិខ្ញុំ update
♬ សំឡេង​ដើម – PL កម្សាន្ត

យើងសូមលើកយកតែគណនី Tik Tok មួយក្នុងចំណោម Tik Tok ជាច្រើនលាននាក់ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា គណនី Tik Tok តារាចម្រៀងដែលជនពិការភ្នែក ឈ្មោះ PL កម្សាន្ត បានយកបទ «ភូមិខ្ញុំ update» ទៅខូវើច្រៀងធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង គួបផ្សំគាត់ច្រៀងកាឡៃឡើងបែបសប្បាយៗចំរដូវទឹកជំនន់ផងនោះ ។

តាមការបង្ហាញបទច្រៀង «ភូមិខ្ញុំ update» ដែលគណនី Tik Tok PL កម្សាន្ត យកទៅច្រៀងនោះមានអ្នកឲ្យបេះដូងរហូតដល់ទៅជាង 330.3k និងអ្នកចូល Comment ក៏ដូចជាការ Share សរសើរជាច្រើនពាន់នាក់ទៀត ។

ទន្ទឹមគ្នានោះដែរនៅតាមភូមិស្រុក ធុងបាស់ អកកេស អកកាដង់ ផាប់ ឬ បៀរកាឌិន ជាដើម បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra កំពុងតែវាយលុយខ្លាំងនៅកន្លែងណាក៏គេឃើញមានការចាក់ ឬ ច្រៀងបទចម្រៀងរបស់ផលិតកម្មមួយនេះដែរ ។

សូមបញ្ជាក់ផងដែរថា បទ «ភូមិខ្ញុំ update» ជាស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធជូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ។

កាលចេញភ្លាមៗ មានមហាជនមួយចំនួនមិនពេញចិត្តនឹងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បងលោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា នាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះមានអ្នកចូលទស្សនាជិត ៨លានដងក្នុងរយៈពេលតែ ១ខែប៉ុណ្ណោះនៅក្នុងបណ្ដាញ យូធូប ៕