អង្ករវៀតណាម របូតតំណែងជាអង្ករមានតម្លៃថ្លៃបំផុតលើទីផ្សារអន្តរជាតិ

អន្តរជាតិ

អង្ករវៀតណាម ដែលធ្លាប់តែជាប់ឈ្មោះជាអង្ករប្រណីត មានតម្លៃថ្លៃបំផុតលើទីផ្សារអន្តរជាតិ ពេលនេះបានរបូតតំណែងមកនៅលេខរៀងទី០៦វិញ បន្ទាប់ទីតម្លៃរបស់វាបានធ្លាក់ចុះលើសពីការរំពឹងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា តម្លៃអង្ករវៀតណាម បានធ្លាក់ចុះប្រហែល ៥% មកនៅត្រឹម ៥៧៤ដុល្លារក្នុងមួយតោន ដែលទាបជាងតម្លៃអង្ករគូប្រជែងដទៃដូចជា អាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងប្រទេសឥណ្ឌា។

ជាមួយគ្នា ក៏មានក្ដីសន្និដ្ឋានទៀតថា តម្លៃរបស់អង្ករវៀតណាម អាចនឹងមានការធ្លាក់ថ្លៃជាងនេះទៀត បើសិនជាឥណ្ឌាអាចបន្តការនាំចេញរបស់ខ្លួនឡើងវិញ ស្របពេលអង្កររបស់អាមេរិក ក៏កំពុងមានតម្រូវការបានល្អ។

សូមជម្រាបដែរថា បើទោះជាតម្លៃអង្ករវៀតណាម ហាក់កំពុងមានការធ្លាក់ថ្លៃក៏ពិតមែន ក៏ប៉ុន្តែការនាំចេញរបស់វា គឺបានកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ ពោលត្រឹមរយៈពេល ៥ខែ វៀតណាមនាំចេញអង្ករបានរហូតដល់ ២,៣ពាន់លានដុល្លារ កើនឡើងដល់ទៅជិត ៣៥% ឯណោះ បើធៀបនឹងឆ្នាំមុន៕