អ្នកឧកញ៉ា២រូប មានឈ្មោះដូចគ្នា ទទួលបានគោរមងារ «អ្នកឧកញ៉ា» ដូចគ្នា រំលងគ្នាមិនដល់១ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា២រូប មានឈ្មោះ លឹម ហេង ដូចគ្នា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» រំលងគ្នា​​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ដល់ ឧកញ៉ា លឹម ហេង ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៧។ អ្នកឧកញ៉ា លឹម ហេង ត្រូវបានគេស្គាល់​ថាជាពាណិជ្ជករម្នាក់ដែល​ប្រកប​មុខ​ជំនួញ​​​ក្នុងវិស័យកសិកម្មដ៏ជោគជ័យមួយរូប​ក្នុងប្រទេសកម្ពុជា ហើយ​លោក​ជា​បុគ្គល​​ដែល​មានភាពស្និទស្នាលជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ បច្ចុប្បន្ន អ្នកឧកញ៉ា លឹម ហេង កំពុងកាន់​តួនាទី​ជា​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជា​ច្រើន​អាណត្តិមក​ហើយ។

រីឯ​អ្នកឧកញ៉ាមួយរូបទៀត មាន​ឈ្មោះ​ លឹម ហេង ដូចគ្នា​ ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ ​​ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ​​នៅ​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៦៧។ អ្នកឧកញ៉ា ត្រូវបានគេដឹងថា​ជាអ្នកជំនួញ​ចាស់វស្សា​មួយរូប នៅ​តាម​ច្រកទ្វារអន្តរជាតិ ព្រំដែនកម្ពុជា-ថៃ ​នៃ​ខេត្តឧត្តរមានជ័យ។ អ្នកឧកញ៉ា​ ជា​សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា។

សូមជម្រាបថា គោរមងារឧកញ៉ា គឺជាងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យ​ទៅតាម​លំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ​ ដែលមានគុណបំណាច់​ក្នុងការចូលរួមអភិវឌ្ឍនិង​កសាងជាតិ។ គោរមងារឧកញ៉ា នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង​ឧកញ៉ា៕