អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ សម្រេចចិត្តចូលសាងផ្នួសជា ភិក្ខុភាវៈ រយៈពេល១ខែ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ កាលពីចុងខែឧសភា ឆ្នាំ២០២៤ មានសទ្ធាជ្រះថ្លា​យ៉ាងមុតមាំ​ក្នុងព្រះពុទ្ធ​សាសនា បានសម្រេចចិត្តចូលសាងផ្នួសជា ភិក្ខុភាវៈ រយៈពេល ០១ខែ នៅក្នុងសំណាក់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង​សៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធីបុណ្យបំបួសកុលបុត្រ បំពេញឧបសម្បទាជា ភិក្ខុភាវៈ រួមមាន អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ឯកឧត្តម ម៉ូវ ចរិយា ឯកឧត្តម ហេង សុផល និងលោក ហុឺ សុគា ដែលបាន​​ធ្វើ​ឡើង​នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤។ កម្មវិធី​បំបួសកុលបុត្រ​​ខាង​លើ​នេះ មាន​ពិធីសុំខមាទោស និងកោរសក់, ពិធីចម្រើនព្រះបរិត្ត ដោយសម្តេច​ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និង​ពិធីដង្ហែរនាគ យកទៅ​បំបួស ក្នុងវត្តរាជបូណ៌ និងដង្ហែរ​នាគ ទៅកាន់ពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា បំពេញឧបសម្បទាជា ភិក្ខុភាវៈ ដែលមាន​ការ​អញ្ជើញ​ចូលរួម​ពី​​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិតឆ្ងាយ​​ពុទ្ធបរិស័ទ​ជា​ច្រើន​រូប​ផង​ដែរ។

សូមជម្រាបថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាអ្នកជំនួញ​​លេចធ្លោរមួយរូប​ក្នុងវិស័យ​អចលនទ្រព្យ។ អ្នកឧកញ៉ា ជា​សហស្ថាបនិក និង​ជា​អគ្គនាយក​​​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ដែលផ្តោតលើ​គម្រោងអភិវឌ្ឍន៍ដីធំៗនៅភាគខាងត្បូង និងខាងកើតនៃរាជធានីភ្នំពេញ ដូចជា ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រួមនឹងទំហំដីដ៏សន្ធឹក​សន្ធាប់នៅខេត្ត​សៀមរាប និងព្រះសីហនុ៕