លេចធ្លាយមុខមាត់អនាគតភរិយាតារាចម្រៀង ខេម ថ្ងៃ​សម្ពាធ​ហាង ..

កម្សាន្ត

តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បាន​ប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្រៅពីប្រកាសបើកដំណើរការហាងជាផ្លូវការតារារូបនេះក៏បានបង្ហើបពីរឿងរ៉ាវមានសគូស្នេហ៍ជា​ច្រើនឆ្នាំកន្លងមកហើយផងដែរ ប៉ុន្តែតារារូបនេះស្នើមិនបញ្ជាក់ពីមុខមាត់ពិតអនាគតភរិយានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះជាយ៉ាងណា តាមការស៊ើបសួរពីអ្នកជិតដិតតារាចម្រៀងខេម នោះបានទម្លាយថានារីរូបស្រស់ជាអនគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយ។ នារីរូបស្រស់នេះមានឈ្មោះស្រីកា មុខមាត់ស្រស់សោភាខ្លាំងមិនចាញ់តារាសម្តែងឡើយ។ នាងមានសម្បុរស ច្រមុះស្រួច ស្បែកសភ្លឺថ្លាមានវ័យប្រមាណជិត៣០ឆ្នាំប៉ុណ្ណោះ។ ក្រៅពីមានរូបរាងស្រស់ស្អាតមិនចាញ់តារាៗនោះនាងក៏មានអត្តចរិករួសរាយរាក់ទាក់ គឺនាងបានដើរស្វាគមន៍ភ្ញៀវដែលចូលរួមកម្មវិធីខាងលើផងដែរ។ នាងទទួលបានការកោសរសើរខ្លាំងពីមិត្តរួមអាជីពថាក្រៅតែរកបាននារីស្រស់សោភាជាសង្សារ នាងក៏មានអត្តចរិករួសរាយរាក់ទាក់ផងដែរ។

ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀងខេមបានបង្ហើបថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ដែលជាអាណិកជននៅប្រទេសបារាំងមិនមែនជាអ្នកសិល្បៈទេហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំកន្លងមកហើយពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។ លោកបន្តថា នៅមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ឬពេលវេលារៀបមង្គលការបើទោះបីជាច្បាស់លាស់ជាមួយគ្នាទៅហើយក្តី។

លោកមិនមានគម្រោងចេញទៅរស់នៅប្រទេសបារាំងឡើយ ហើយការបើកដំណើរការអាជីវកម្មថ្មីនេះនឹងជាក្លាយជាមុខរបរលំនឹងមួយសម្រាប់លោកនិងអនាគតភរិយា ។ លោកថាហាងនៅជិតខ្លោងទ្វារវត្តសំរោងអណ្តែតយីហោ T & Yនេះចាយទុនប្រមាណ​២០​ម៉ឺន​ដុល្លារអាមេរិក និងមិនមានការរួមចំណែកពីអនាគតភរិយានោះឡើយ។ លោករំពឹង​ថា​ក្រោយពីបើកដំណើរការអាជីវកម្មនេះនឹងទទួលបានគាំទ្រច្រើនពីទស្សនិកជន ខណៈដែលហាងលោកមានចំណុចពិសេសទាំងការរៀបចំហាង ជា៣ផ្នែកផ្សេងគ្នា និងរស់ជាតិអាហារឆ្ងាញ់ ផងដែរ៕