ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សអារ៉ាប់រួម ចាប់ដៃជាមួយក្រុមហ៊ុនចិន បង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា

អន្តរជាតិ

ក្រុមហ៊ុនកាសចរណ៍ជាតិរបស់ប្រទេសអារ៉ាប់រួម Etihad Airways និងក្រុមហ៊ុន China Eastern Airlines បានប្រកាសពីផែនការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដើម្បីបង្កើនផ្លូវហោះហើរត្រង់រវាងប្រទេសអារ៉ាប់រួម និងចិនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះការបណ្តាក់ទុននេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សទាំងពីរ ពង្រីកជម្រើសនៃធ្វើដំណើរសម្រាប់អ្នកដំណើររវាងទីក្រុងធំៗរបស់ចិន ដូចជាទីក្រុងសៀងហៃ និងប៉េកាំង ទៅកាន់ប្រទេសនានានៅទូទាំងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិក ខណ:ក្រុមហ៊ុនបណ្តាក់ទុនថ្មីនេះ រំពឹងថានឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខ។

ទ​ន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Etihad លោក Antonoaldo Neves បាននិយាយនៅក្នុងបទ​សម្ភាសន៍​មួយថា ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីបានស្វែងយល់ពីផែនការនេះជាលើកដំបូង កាលពីឆ្នាំមុន នៅឯការកម្មវិធីជួបជុំក្រុមហ៊ុនអាកាសចរណ៍ធំមួយ ក្នុងទីក្រុង Istanbul ។ ហើយសម្រាប់កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការតភ្ជាប់រវាងទីផ្សារអាកាសចរណ៍ដ៏សំខាន់បំផុតទាំងពីរ លើពិភពលោក។

ជម្រាបជូនផងដែរថា Etihad និងក្រុមហ៊ុន China Eastern ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ធ្លាប់មានកិច្ចព្រមព្រៀងមួយចំនួនរួចមកហើយដែលនឹងត្រូវចូលជាធរមាននៅចុងឆ្នាំនេះ ដើម្បីទទួលស្គាល់ចំពោះកម្មវិធីហោះហើរញឹកញាប់រវាងគ្នាទៅវិញទៅមក៕