អ្នកឧកញ៉ា វិញ ហួរ ចេញលិខិតថ្លែងអំណរគុណជូនចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពត ផត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកសមាគមឧកញ៉ាកម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «សម្ពោធបើកឱ្យដំណើរការអាជីវកម្មជាផ្លូវការកំពង់ផែពហុបំណងកំពត» របស់ក្រុមហ៊ុនកំពត ផត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ដែលមាន អ្នកឧកញ៉ា វិញ ហ៊ួរ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តម្លៃ ១៤០លានដុល្លារ មានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡម៉ែត្រ ពីរាជធានីភ្នំពេញ បានធ្វើពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

កំពង់ផែពហុបំណងកំពត គឺជា កំពង់ផែមួយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ គម្រោងកំពង់ផែទឹកជ្រៅមួយនេះ អ្នកឧកញ៉ា វិញ ហួរ បានចុះសិក្សា តាំងពីឆ្នាំ២០១០ និង បាន បើកការដ្ឋានបូម ស្តារ ឃ្លងនាវាចេញ-ចូល ចាប់ តាំងពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មក។ សម្រាប់ដំណាក់ កាលទី១ ដែលបានបញ្ចប់ ការសាងសង់ នៅឆ្នាំ២០២៤នេះ ក្រុមហ៊ុន បានចំណាយ ទឹកប្រាក់អស់ប្រមាណ ១៤០លានដុល្លារ ខណៈដែល នាពេលខាងមុខ ក្រុមហ៊ុន នឹងបន្តសាងសង់ដំណាក់កាល ជំហានជាបន្តបន្ទាប់ថែមទៀត៕