ក្រុមហ៊ុនរថយន្ត Kia America បានប្រមែប្រមូលរថយន្តប្រមាណ ៤៦២ ៨៦៩គ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ បន្ទាប់ពីរកឃើញថា មានហានិភ័យអាចបង្កជាអគ្គិភ័យឆាបឆេះរថយន្តបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែក រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA ក៏បានអះអាងដែរថា រថយន្ត Kia ម៉ូដែល Telluride SUV ដែលផលិតចន្លោះឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ គឺត្រូវប្រមូលចូលឃ្លាំងវិញទាំងស្រុង ដ្បិតអគ្គិភ័យអាចឆាបឆេះនៅផ្នែកខាងមុខនៃរថយន្ត អំឡុងពេលបើកបរ ឬចតទុកចោល ដោយសារការបញ្ចេញកម្ដៅខ្លាំងពេក។
សូមជម្រាបដែរថា ក្រុមហ៊ុន Kia ក៏បានផ្ដល់ដំណោះស្រាយចំពោះបញ្ហាមួយនេះដូចជា នឹងដំឡើងដង្កៀបសម្រាប់គម្របខាងក្រោយនៃកៅអីថាមពល និងជំនួសប៊ូតុងរុញកៅអី ដោយមិនគិតថ្លៃ៕