អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមបេសកកម្មទាក់ទាញជំរុញវិនិយោគនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់

ជុំវិញ​ឧកញ៉ា

ប្រតិភូសមាគមឧកញ៉ាកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាដូចជា អ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា លាង ពៅ ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់។

បេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគោលបំណងផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីបរិយាកាសវិនិយោគក៏ដូចជាកាលានុវត្តភាពធុរកិច្ចជូនធុរជន និងវិនិយោគិនដែលមានសក្តានុពលក៏ដូចជាមានចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕