លោកជំទាវ លីវ ប៉ឆេង ត្រូវជាកូនប្រសាស្រីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤២៩ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
លោកជំទាវ លីវ ប៉ឆេង ជាកូនស្រីអ្នកអភិជនមួយរូបក្នុងរាជធានីភ្នំពេញ។ លោកជំទាវ បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឧកញ៉ា លី ភូនរ៉ាត់ កូនប្រុសរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
សូមជម្រាបផងដែរថា លោកជំទាវ លី អាផណ ត្រូវជាកូនស្រីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ផងដែរ ខណៈដែល អ្នកឧកញ៉ា លី យ៉ុងផាត់ ខ្លួនឯងផ្ទាល់ ក៏ទទួលបានការផ្តល់គោរមងារលំដាប់ខ្ពស់បំផុត «លោកអ្នកឧកញ៉ា» ពីព្រះមហាក្សត្រ នៅថ្ងៃតែមួយ គឺថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដូចគ្នា៕