ចាប់តាំងពីជំងឺរាតត្បាតមានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្នហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ដោយក្នុងនោះសារព័ត៌មាន VN Express បានចុះផ្សាយពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលបម្រើសេវាកម្មល្អបំផុតនៅលើពិភពលោក៖
1/ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជាក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់ Airline Excellence Awards ពីអង្គភាព AirlineRating.com ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ប្រភេទនេះនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ
2/ ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលឈ្នះជើងឯក Cargo Airline of the year
3/ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Cathay Pacific Airways ដែលទទួលបានពានរង្វាន់ Excellence in Long-haul Travel Award
4/ ក្រុមហ៊ុន Air New Zealand ដែលទទួលបានពានរង្វាន់ Best Economy Class
5/ ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ជាម្ចាស់ពានរង្វាន់ Best Premium Economy និង Best In-flight Entertainment ។
គួរបញ្ជាក់ដែរថា ការវាយតម្លៃរបស់ AirlineRatings.com ត្រូវបានវិនិច្ឆ័យដោយមនុស្សចំនួនប្រាំនាក់ ដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មប្រភេទនេះជាង ១០០ឆ្នាំ។ ការវាយតម្លៃគឺផ្តោតលើកត្តាសុវត្ថិភាព និងសវនកម្មរបស់រដ្ឋាភិបាល ជាមួយនឹងលក្ខណៈវិនិច្ឆ័យចំនួន ១២ទៀតរួមមាន អាយុកាលយន្តហោះ ការវាយតម្លៃពីសំណាក់អ្នកដំណើរ ប្រាក់ចំណេញ ចំណាត់ថ្នាក់សុវត្ថិភាព ការវាយតម្លៃផលិតផល ការច្នៃប្រឌិត និងការបញ្ជាទិញយន្តហោះនៅពេលខាងមុខ៕