ឧកញ៉ា ថៃ ស៊ាង ក្លាយជាសមាជិកថ្មីសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ថៃ ស៊ាង អភិបាលក្រុមហ៊ុន ធី.អេស.អិន.អ ឌីស្រ្ទីប្យ៊ូសិន ខូ អិលធីឌី បានក្លាយជាសមាជិកថ្មីរបស់​សភាពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសឱ្យដឹងរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ថៃ ស៊ាង អភិបាលក្រុមហ៊ុន ធី.អេស.អិន.អ ឌីស្រ្ទីប្យ៊ូសិន ខូ អិលធីឌី ជាប្រភេទក្រុមហ៊ុន អាហរ័ណ នីហរ័ណ(សម្ភារប្រើប្រាស់ក្នុងផ្ទះ) និងអាហរ័ណ នីហរ័ណ (គ្រឿងឧបភោគបរិភោគ)។

សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្ម​រាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាល​ក្រសួង​ពាណិជ្ជកម្ម មិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័ន​តំណាងការពារ​ផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើ​សកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅទូទាំងប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕