អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសជ្រើសរើសម្ចាស់ជ័យលាភីកម្មវិធី MasterChef Cambodia ឱ្យចូលបម្រើការងារជាមេចុងភៅ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ហៃយ៉ាត់ រីជេនសុី ភ្នំពេញ។
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារប្រណិតលំដាប់អន្តរជាតិថ្មីបំផុត មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃទីក្រុង ក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ស្ថិតនៅក្បែរនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេសាប និងមានចម្ងាយត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧ បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣ បន្ទប់។ ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអ្នកដែលមានដំណើរទេសចរធុរកិច្ច ជាមួយនឹងស្នាក់នៅបែបទំនើប និងមានភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសកម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។
កម្មវិធី MasterChef Cambodia រដូវកាលទី៣ នេះ ឧបត្ថម្ភធំ ដោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងផលិតផលទាំង៣ប្រភេទរួមមាន CAMBODIA LITE BEER ផលិតផលថ្មី រសជាតិស្រាលស្រទន់ កាឡូរីទាប កម្រិតជាតិអាល់កុលត្រឹមតែ ៤%, ទឹកក្រូចអាយស៍ IZE និង ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី។