ឧកញ៉ា សាយ សុភ័ត្រា ចូលរួមកម្មវិធីមហាសន្និបាត JCI តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សាយ សុភ័ត្រា ថ្នាក់ដឹកនាំមួយរូបប្រចាំក្រុមហ៊ុន សុខា អូតែល និងជា​សមាជិកទ្រទ្រង់​សមាគមឧកញ៉ា​កម្ពុជា បានអញ្ជើញចូលរួម​ក្នុងកម្មវិធី «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៃសភាយុវពាណិជ្ជករ​អន្តរជាតិ ឆ្នាំ២០២៤» (The 2024 JCI Asia-Pacific Conference) នៅក្នុងសណ្ឋាគារសុខា​ សៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម​ជាតិ និងអន្តរជាតិប្រមាណជិត ៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។

កម្មវិធីមហាសន្និបាតនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​​ជា​អធិបតីភាព​កម្មវិធីបើកការប្រជុំមហាសន្និបាទអាស៊ីប៉ាស៊ីហ្វិចប្រចាំឆ្នាំ ២០២៤​ ព្រមទាំង​​ទិដ្ឋភាព​នៃការទស្សនាផ្ទាំងទស្សនីយភាពដ៏ស្រស់បំព្រងអស្ចារ្យ និងរស់រវើកប្រកបដោយអត្ថន័យ​នៃសិល្បៈ​បុរាណខ្មែរ។ រីឯ​កម្មវិធីបិទ ធ្វើឡើង​ក្រោម​អធិបតីភាព​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមជម្រាបថា ក្រៅពីចូលរួមក្នុងកម្មវិធី​ខាងលើ​ ឧកញ៉ា សាយ សុភ័ត្រា ក៏បានដឹកនាំ​ក្រុមការងារ​ សុខាអូតែល សៀមរាប ទទួល​រៀបចំ​​កម្មវិធី​ខាង​លើ​នេះ ប្រកបដោយជោគជ័យ​ រយៈពេល ៣​ថ្ងៃពេញ។ មហាសន្និបាតនេះ ជាការរំលឹកឱ្យ​សមាជិកទាំងអស់ចងចាំថា ពួកគេមានទំនួលខុសត្រូវ ក្នុងការអភិវឌ្ឍសង្គមជាតិ ទាំងក្នុងតំបន់ និងពិភពលោក៕