សហភាពអឺរ៉ុប គ្រោងដំឡើងពន្ធរហូតដល់ ២៥% លើរថយន្តអគ្គិសនីរបស់ប្រទេសចិន

អន្តរជាតិ

គណ:កម្មាធិការអឺរ៉ុប នៅថ្ងៃពុធ ទី១២ ខែមិថុនានេះ គ្រោងនឹងជូនដំណឹងទៅដល់ក្រុមហ៊ុនផលិតរថយន្តថា ខ្លួននឹងអនុវត្តកាតព្វកិច្ចពន្ធបន្ថែមជាបណ្តោះអាសន្នរហូតដល់ ២៥% ទៅលើរថយន្តអគ្គិសនីដែលផលិត និងនាំចូលពីប្រទេសចិន ចាប់ពីខែក្រោយនេះតទៅ។ នេះបើតាមការ​ចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដំឡើងពន្ធពី ១០% ទៅកាន់ ២៥% នេះ គណ:កម្មការអឺរ៉ុប បានបញ្ជាក់ថានេះជាវិធានការដ៏សំខាន់មួយ បន្ទាប់ក្រុមហ៊ុននៅអឺរ៉ុបជាច្រើនមានការរអ៊ូរទាំ ទាក់ទងនឹងការនាំចូលរថយន្តអគ្គិសនីពីចិន ដែលមានតម្លៃទាប និងច្រើនលើសលុប ចូលក្នុងទីផ្សារអឺរ៉ុប ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកជួបភាពលំបាកក្នុងប្រជែងជាមួយក្រុមហ៊ុនចិន។

គួរឲ្យដឹងថា នៅរយ:ពេលតិចជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធដល់ទៅបួនដងលើរថយន្តអគ្គិសនីរបស់ចិន ដោយឥឡូវនេះ EU ក៏នឹងដាក់កំហិតដំឡើងពន្ធដូចគ្នា ទៅលើការនាំចូលពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដូចជា BYD និង Geely រួមទាំងក្រុមហ៊ុន Tesla ដែលនាំចេញរថយន្តពីប្រទេសចិន មកកាន់តំបន់អឺរ៉ុប ផងដែរ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលចិនបានស្តីបន្ទោសខ្លាំងៗទៅលើ EU ជុំវិញការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន និងបញ្ចុះបញ្ចូលឲ្យបណ្តាប្រទេស EU នីមួយៗ ប្រឆាំងទៅនឹងការធ្វើកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ផលិតផលរថយន្ត EV របស់ខ្លួនផងដែរ៕