ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា កី ម៉ានេ សមាជិកសកម្ម​នៃសមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ ឧកញ៉ា កី ម៉ានេ សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» ​​នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា កី ម៉ានេ ជាអគ្គនាយិកាក្រុមហ៊ុន ម៉ានេ គ្រុប ដែលមានបុត្រសម្ព័ន្ធសំខាន់ៗមួយចំនួន​ដូចជា ម៉ានេ ហូថែល ខឺលេកសិន (Mane Hotel Collection), ក្រុមហ៊ុនមេធាវី ម៉ានេ (Mane Law Firm), ម៉ានេ រៀល អ៊ីស្ទេត (Mane Real Estate) និងម៉ានេ ឌីហ្សាញ & ខន់ស្ត្រាក់សិន (Mane Design & Construction)។ អ្នកឧកញ៉ា ក៏ជាសមាជិកសកម្មមួយរូប នៃសមាគមឧកញ៉ាកម្ពុជា។

ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ សមាគមឧកញ៉ាកម្ពុជា នៅល្ងាច​​ថ្ងៃ​ទី១២ ខែមិថុនា​ ក៏បាន​​ផ្ញើសារ​អបអរសាទរផងដែរ ដែលមានខ្លឹមសារ​ដូច្នេះថា៖ “ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក​នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ជំទាវឧកញ៉ា កី ម៉ានេ សមាជិកសកម្ម នៃសមាគមឧកញ៉ា​កម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ ជំទាវអ្នកឧកញ៉ា កី ម៉ានេ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួង ព្រមទាំងប្រកបដោយ​ពុទ្ធពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។