Apple ក្លាយជាម៉ាកយីហោមានតម្លៃ ១ទ្រីលានដុល្លារដំបូងបង្អស់លើលោក

អន្តរជាតិ

ក្រុមហ៊ុន Apple បានក្លាយជាម៉ាកយីហោ ដែលមានតម្លៃថ្លៃបំផុតលើលោក ពោលគឺមានតម្លៃលើសពី ១ទ្រីលានដុល្លារ ខណៈវាក៏ជាលើកដំបូងបង្អស់ផងដែរ ដែលមានម៉ាកយីហោអាចឈានដល់ចំណុចកំពូលមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Kantar បានឲ្យដឹងថា ក្រុមហ៊ុន Apple បានគ្រងម្កុដ ជាម៉ាកយីហោមានតម្លៃថ្លៃបំផុត ៣ឆ្នាំជាប់ៗគ្នា ហើយតាមពីក្រោយដោយម៉ាកយីហោ Google មានតម្លៃ ៧៥៣ពាន់លានដុល្លារ និង Microsoft មានតម្លៃ ៧១៣ពាន់លានដុល្លារ។

សូមជម្រាបដែរថា តម្លៃម៉ាកយីហោរបស់ Apple មានកំណើនខ្លាំងបែបនេះ ដោយសារផលិតផលរបស់ Apple គឺកំពុងមានការគាំទ្រខ្លាំងទូទាំងសកលលោក ហើយក្រុមហ៊ុនតែងតែស្វែងរកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីអាចបំពេញតម្រូវការអតិថិជនគ្រប់មជ្ឈដ្ឋាន។

ក្រៅពីក្លាយជាម៉ាកយីហោមានតម្លៃថ្លៃបំផុតលើលោក Apple ក៏ជាក្រុមហ៊ុនមានមូលធនទីផ្សារធំបំផុតទី២ ផងដែរ បន្ទាប់ពីក្រុមហ៊ុន Microsoft ពោលតម្លៃក្រុមហ៊ុន Apple ទាំងមូលគឺប្រមាណ ៣,១៨ទ្រីលានដុល្លារ៕