ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Audi នឹងបណ្ដាក់ទុនប្រមាណ ១ពាន់លានដុល្លារ សម្រាប់គម្រោងផលិតរថយន្តអគ្គិសនី នៅក្នុងរដ្ឋ Puebla នៃប្រទេសម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
គម្រោងវិនិយោគថ្មីរបស់ក្រុមហ៊ុន Audi ក៏នឹងបង្កើនឱកាសការងារដល់ប្រជាជនក្នុងតំបន់ប្រហែល ៥០០កន្លែងថែមទៀត ខណៈបច្ចុប្បន្ន Audi ក៏មានរោងចក្ររថយន្តមួយស្រាប់ក្នុងតំបន់នោះ ដែលមានបុគ្គលិកប្រហែល ៥០០០នាក់។
គួរជម្រាបដែរថា ក្រុមហ៊ុន Audi នៅម៉ិកស៊ិក គឺបានរៀបចំដំឡើងឧបករណ៍សំខាន់ផ្សេងៗ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីជាបណ្ដើរៗហើយ ស្របពេលអាជ្ញាធរក្នុងតំបន់បានអះអាងថា ផែនការរបស់ Audi នេះ នឹងធ្វើឲ្យម៉ិកស៊ិក ក្លាយជាមជ្ឈមណ្ឌលរថយន្តអគ្គិសនីថ្មីមួយនាពេលអនាគត៕