នាយករដ្ឋមន្ត្រីចិន ធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រ

អន្តរជាតិ

នាយករដ្ឋមន្ត្រី លោក Li Qiang បានធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រ ពោលនេះគឺជាការបំពេញទស្សនកិច្ចលើកដំបូង របស់មេដឹកនាំចិន ទៅកាន់ទីនោះក្នុងរយៈពេល ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរមកដល់របស់លោក Li ត្រូវបានស្វាគមន៍តាមបែបប្រពៃណី និងកក់ក្ដៅបំផុត ដោយមាននាយករដ្ឋមន្ត្រី លោក Christopher Luxon និងអគ្គទេសាភិបាល លោកស្រី Cindy Kiro រង់ចាំទទួលលោកនៅក្នុងរដ្ឋធានី Wellington។

ចុះដល់ដីនូវែលសេឡង់ភ្លាម នាយករដ្ឋមន្ត្រីចិនក៏បានប្រាប់ពីគោលបំណងនៃដំណើរទស្សនកិច្ចសារនេះ ដោយបាននិយាយថា៖ ការបំពេញទស្សនកិច្ចរបស់ខ្ញុំលើកនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរបស់យើងឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។

សូមជម្រាបដែរថា លោក Li Qiang នឹងបំពេញទស្សនកិច្ចនៅប្រទេសនូវែលសេឡង់ រយៈពេល ២ថ្ងៃ រួចហើយនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ដែលលោកនឹងចំណាយពេលនៅទីនោះរយៈពេល ៤ថ្ងៃបន្ថែមទៀត៕