មហាសេដ្ឋី Jack Ma ជាកំពូលអ្នកមានលំដាប់ទី ៦នៅប្រទេសចិន

អន្តរជាតិ

មហាសេដ្ឋី Jack Ma គឺជាសប្បុរសជន ជាអ្នកជំនួញ និងជាអ្នកវិនិយោគជនជាតិចិន ដ៏មានឥទ្ធិពលមួយរូប ក្នុងចំណោមមហាសេដ្ឋីដ៏ទៃផ្សេងទៀតនៅលើពិភពលោក។ មហាសេដ្ឋីរូបនេះ គឺជាសហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Alibaba Group ហើយលើសពីនេះទៅទៀត រូបលោកក៏ជាសហស្ថាបនិកក្រុមហ៊ុន Yunfeng Capital ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទស្សនាវដ្តីនិយាយពីអ្នកមាន Forbes ចុះថ្ងៃទី១៤ ខែមិថុនា បានបង្ហាញថា លោក Jack Ma កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៧៨ នៅលើពិភពលោក និងស្ថិតនៅលំដាប់លេខរៀងទី៦ ជាមហាសេដ្ឋីមានដាច់គេនៅក្នុងប្រទេសចិន ខណៈទ្រព្យសម្បត្តិរបស់បុរសវ័យ ៥៩ឆ្នាំរូបនេះ បច្ចុប្បន្នមានខ្ទង់ប្រមាណ ២៤,៧ពាន់លានដុល្លារ។

គួរជម្រាបផងដែរថា លោក Jack Ma គឺជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលបានបង្កើត និងដឹកនាំក្រុមហ៊ុន Alibaba ចាប់តាំងពីឆ្នាំ១៩៩៩  ហើយក្រោយមក Jack Ma បានលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ Alibaba កាលពីក្នុងឆ្នាំ២០១៩ ៕