ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោក យុត្ត បញ្ញា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ លោក យុត្ត បញ្ញា ជា «ឧកញ៉ា» ​​នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យុត្ត បញ្ញា ជាបញ្ញវន្តមួយរូបបានបញ្ចប់ការសិក្សា​ពី​ក្រៅប្រទេស ដោយ​លោក​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ ពីប្រទេសកូរ៉េខាងត្បូង។ លោក យុត្ត បញ្ញា ត្រូវបានគេដឹងថា ជាម្ចាស់​សហគ្រាស ស៊ី អ អាយ ឌី អភិវឌ្ឍន៍ រ៉ាប់ប៊ើរ ឯ.ក ( CRID Aphivath Rubber Co., Ltd) ជាសហគ្រាស​មាន​សកម្មភាព​អាជីវកម្ម​ចម្បង​ផ្នែកកសិកម្ម (ដាំដំណាំកៅស៊ូ)។ លើសពីនេះ លោក​ក៏មាន​មុខជំនួញ​លើ​វិស័យ​គ្រឿង​អេឡិចត្រូនិក​ផង​ដែរ។

លោកឧកញ៉ា យុត្ត បញ្ញា ធ្លាប់បាន​លើកឡើងថា ចក្ខុវិស័យរបស់ C R I D គឺដើម្បីឱ្យ​ពិភពលោកស្គាល់កៅស៊ូ​កម្ពុជា ប៉ុន្តែអ្វីៗត្រូវចាប់ផ្តើមពីការដាំដុះជាមុន។ ក្នុង​ដំណាក់កាលទីមួយ ក្រុមហ៊ុន​របស់​លោក​បានធ្វើរួចរាល់​លើផ្ទៃដីជាង ១២០០ ហិកតា ទាំងប្រមូលផល និងដាំដុះបន្ថែម។ សម្រាប់​ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន​របស់​លោក​កំពុង​តែ​ពង្រីកផ្ទៃដី និងដាំដុះបន្ថែម​​ទៀត​ ទៅ​តាម​ផែនការ​គ្រោងទុក៕