ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី កែវ សុម៉ាលី ជា «ឧកញ៉ា» នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកស្រី កែវ សុម៉ាលី ត្រូវបានគេដឹងថាជាអ្នកជំនួញផ្នែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏លេចធ្លោរមួយរូបនៅកម្ពុជា។ លោកស្រី ជាអគ្គនាយិកាក្រុមហ៊ុន បុរី ជ័យឧត្តមហូម ឯ.ក ដែលមានលក់ប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម និងផ្ទះល្វែង ស្ថិតនៅជាច្រើនទីតាំងដូចជា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ, សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ផ្លូវបំបែកផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ។