ក្រុមហ៊ុនទូរគមនាគមន៍ Huawei សម្រេចបានសមិទ្ធផលធំនឹកស្មានមិនដល់ ដោយមានអតិថិជនរហូតដល់ ៩០០លាននាក់ បើទោះជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកខ្លាំងកម្រិតណាក៏ដោយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន DPA បានបង្ហាញថា របាយការណ៍លក់របស់ក្រុមហ៊ុន Huawei រយៈពេល ៥ខែចុងក្រោយ គឺមានកំណើនរហូតដល់ ៧២% ខណៈផលិតផលដែលលក់ដាច់ខ្លាំងនោះគឺ ទូរស័ព្ទឆ្លាតវៃ Mate 60 Pro។
បន្ថែមពីនោះ ប្រាក់ចំណេញនៅត្រីមាសទីមួយរបស់ Huawei ក៏ទទួលបានរហូតដល់ ១៩,៦ពាន់លានយ៉ន់ ឬប្រហែល ២,៧លានដុល្លារ ដែលកើនឡើងរហូតដល់ ៥៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនថែមទៀត។
សូមជម្រាបដែរថា អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុន Huawei រយៈពេលជាច្រើនឆ្នាំ ដោយចោទប្រកាន់ថា ក្រុមហ៊ុនចិននេះបានបំពាក់កម្មវិធីលួចទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ក៏ប៉ុន្តែបើទោះជាមិនមានវត្តមានលើទីផ្សារអាមេរិក ក៏ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ នៅតែអាចសម្រេចបានសមិទ្ធផលធំៗជាច្រើនផងដែរ៕