ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិនធ្លាក់ចុះជិត ៣% ក្នុងពេល ៥ខែដំបូងឆ្នាំនេះ

អន្តរជាតិ

យោងតាមទន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី២៤ ខែមិថុនាថា ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិន បានធ្លាក់ចុះ ២,៨% ក្នុងរយ:ពេលត្រឹម ៥ខែដំបូងនៃឆ្នាំ២០២៤ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទន្នន័យរបស់ប្រសួងហិរញ្ញវត្ថុចិន បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ការចំណាយលើសារពើពន្ធវិញ បានកើនឡើងដល់ ៣,៤% គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ។

គួរឲ្យដឹងថា នៅក្នុងខែឧសភាតែមួយ ប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិន បានធ្លាក់ចុះ ៣,២% បើធៀបនឹងខែមេសាដែលមានការធ្លាក់ចុះ ៣,៧% ខណៈការចំណាយលើសារពើពន្ធកើនឡើង ២,៦% បើធៀបនឹងការកើនឡើង ៦,១% នៅក្នុងខែមេសា។

ជម្រាបជូនផងដែរថា ប្រទេសចិន បានសន្យាជំរុញសារពើពន្ធកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលមានភាពផុយស្រួយរបស់ខ្លួន បន្ទាប់ពីបានដាក់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចដ៏មានមហិច្ឆតាប្រហែល ៥% នៅឆ្នាំនេះ ចំពេលកំពុងប្រឈមមុខនឹងភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាមួយប្រទេសលោកខាងលិច៕