លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ បានរៀបចំពិធី អាហារសាមគ្គីក្រៅផ្លូវការរួមគ្នា ប្រកបដោយភាពស្និតស្នាល ភាតរភាព នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង ។
ក្នុងពិធីអាហារសាមគ្គីនេះដែរ ក៏មានការចូលរួមពី លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង , អ្នកឧកញ៉ា កុក អាន ស្ថាបនិកក្រុមហ៊ុន Anco Group , អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន កំពតផត, អ្នកឧកញ៉ា ថៃ ជាហ៊ួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប, អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន, អ្នកឧកញ៉ា លី ហុង អគ្គនាយក្រុមហ៊ុន បុរី អង្គរ ផាលេស និងកូនស្រី អ្នកឧកញ៉ា កុក អាន ។
ជានិច្ចកាល ថ្នាក់ដឹកនាំនៃស្ថាប័នទាំង ២ និងសមាជិក បង្កើតបរិយាកាសជួបជុំ និងចូលរួម ទាំងកម្មវិធីជួបជុំធុរៈកិច្ចក្នុងស្រុក ក៏ដូចជាកម្មវិធីផ្លូវការ អមដំណើរប្រមុខរាជរដ្ឋាភិបាល ចូលរួមវេទិកាធុរកិច្ចក្រៅប្រទេស ដើម្បីទាក់ម៉ូយវិនិយោគិនបរទេសមកក្នុងស្រុក សំដៅរួមចំណែក លើកកម្ពស់សកម្មភាពវិនិយោគ នៅប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរតាមគ្រប់រូបភាព ។