រយៈពេល ៥ខែ ប្រាក់ចំណេញឧស្សាហកម្មចិន កើនឡើង៣,៤%

អន្តរជាតិ

សារព័ត៌មាន Xinhua បានចុះផ្សាយនូវទិន្នន័យផ្លូវការ ដែលបានបង្ហាញកាលពីថ្ងៃទី២៦ ខែមិថុនាថា ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេសចិន បានកើនឡើងនូវប្រាក់ចំណេញសរុបចំនួន៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការិយាល័យស្ថិតិជាតិ (NBS) បានឲ្យដឹងថា បណ្តាក្រុមហ៊ុនឧស្សាហកម្មចិន ដែលមានប្រាក់ចំណូលអាជីវកម្មប្រចាំឆ្នាំយ៉ាងហោចណាស់ ២០លានយ៉ន់ (២,៨១លានដុល្លារ) បានមើលឃើញនូវប្រាក់់ចំណេញរួមគ្នារបស់ពួកគេឈានដល់ចំនួន ២,៧៥ទ្រីលានយ៉ន់នៅអំឡុងខែមករាដល់ខែឧសភា។

មួយវិញទៀត នៅចំណោមឧស្សាហកម្មទាំង ៤១ប្រភេទ ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យចំនួន៣២ បានមើលឃើញនូវកំណើនប្រាក់ចំណេញរបស់ខ្លួន ខណៈក្នុងនោះប្រាក់​ចំណេញ​នៃ​វិស័យ​ផលិត​ឧបករណ៍ ​បាន​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​អំឡុង​ប្រាំខែដំបូងនៃឆ្នាំ២០២៤។

លើសពីនោះ ការិយាល័យ NBS ក៏បាននិយាយបន្ថែមទៀតថា ការកើនឡើងដូច្នេះបានរួមចំណែក៣,៦% ដល់កំណើនសរុបរបស់ប្រទេស និងបានធ្វើឲ្យវិស័យផលិតឧបករណ៍ ក្លាយជាអ្នករួមចំណែកដ៏ធំបំំផុតមួយរបស់សេដ្ឋកិច្ចចិនផងដែរ៕