សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនឡានអគ្គិសនីចិន BYD គ្រោងបើករោងចក្រផលិតនៅស្រុកខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្រុមហ៊ុន BYD ដែលល្បីខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុននេះនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសហគ្រាសធុនតូច និងមធ្យម សិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយ នឹងគ្រោងមកដាក់ទុនដើម្បីរៀបចំបើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា។ដែលនេះជាភាពជោគជ័យមួយ។

សម្តេចធិបតី បន្តថា BYD ធំ ហើយបច្ចុប្បន្នយើងមានក្រុមហ៊ុនដូចជា (ford, ក្រុមហ៊ុនToyota, ក្រុមហ៊ុន Hyundai…)ហើយឥឡូវនេះ BYD នឹងមកសុំបើករោងចក្រផលិតនៅកម្ពុជា។ដែលនេះ យើងហៅថា ពង្រីកធ្វើពិតកម្មនៃទំហំសេដ្ឋកិច្ចរបស់យើង ចឹងគឺសង្វាក់ផលិតកម្ម។

ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឈឹមថា ថ្ងៃក្រោយក្រុមហ៊ុនធំៗដែលមកវិនិយោគនៅកម្ពុជា នឹងផ្សារភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្តាល និងធុនតូចរបស់យើង នៅកម្ពុជា ដើម្បីជាសង្វាក់ផ្គត់ផ្គង់ផងដែរ៕