អ្នកឧកញ៉ា គិត ម៉េង ផ្ញើលិខិតអបអរសាទរ ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ដែលបានជាប់ឆ្នោតជា​ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បាន​ផ្ញើលិខិតអបអរ​សាទរជូន ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រ​ជាប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយ​មានជ័យ អាណត្តិទី៣ លើកទី១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្លឹមសារលិខិត​របស់​អ្នកឧកញ៉ា គិត ម៉េង បាន​​​​បញ្ជាក់​ថា អ្នកឧកញ៉ា និងភរិយា ព្រមទាំង​អនុប្រធាន សមាជិក សមាជិកា អគ្គនាយក បុគ្គលិក សភាពាណិជ្ជកម្មទាំងអស់ សូម​សម្តែង​នូវ​មនោសញ្ចេតនា​អបអរសាទរ និង​រីករាយ​យ៉ាង​ក្រៃលែង​ជូន​ចំពោះ ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ដែលបាន​ជាប់ឆ្នោត​ជា ប្រធានសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ ដោយ​ទទួលបាន​ការ​ទុកចិត្ត​ពី​សមាជិក សមាជិកា បោះឆ្នោត​គាំទ្រ ១០០% កាលពី​រសៀល​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លិខិតដដែល បាន​បន្ថែម​ទៀត​ថា ជោគជ័យ​ដ៏​ត្រចះត្រចង់នេះ ជាសក្ខីភាព​សរ​បញ្ជាក់​ថា សមាជិក សមាជិកា ពិតជា​មាន​ជំនឿចិត្ត​លើការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ ប៉ិនប្រសព្វ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់ ឧកញ៉ា ដើម្បី​ផ្តល់ភាព​កក់ក្តៅ​ជូន​ដល់​គ្រប់​ពាណិជ្ជករ អាជីវករនៅ​ក្នុងខេត្ត​ ញ៉ាំង​ឱ្យ​ស្ថាប័ន​សភាពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ ដើរតួនាទីរួម​ជាមួយ​សភាពាណិជ្ជកម្មកម្ពុជា មិនអាច​ខ្វះបាន​ក្នុងការ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រដ្ឋបាល​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាលកម្ពុជា ធ្វើ​ឱ្យសេដ្ឋកិច្ចជាតិ​​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​លំដាប់​គួរ​ជាទី​មោទនៈ។

គួរបញ្ជាក់ថា លោក​ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ​​​បាន​ជាប់ឆ្នោតជាប្រធានសភា​ពាណិជ្ជកម្មខេត្ត​បន្ទាយមានជ័យ​ថ្មី ជំនួស​ប្រធានចាស់ ​លោក ឈឿន ឈីវអៀន។ ​ឧកញ៉ា អ៉ឹង វណ្ណម៉ៅ ត្រូវ​បាន​គេ​​​ដឹង​​​ថា ​ជា​ប្រធានសមាគមខ្មែរ-ចិនស្រុកមង្គលបុរី, ម្ចាស់​សាលារៀនចុងវ៉ា និងជា​អតីត​សមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ ផងដែរ៕