មហាសេដ្ឋីថៃចាក់លុយថែមជាង ២៧០លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតទី២ នៅប្រទេសថៃ លោក Sarath Ratanavadi បានចាយលុយបន្ថែម ១០ពាន់លានបាត ឬប្រហែល ២៧១លានដុល្លារ ដើម្បីបង្កើនការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ ជំរុញកំណើនវិស័យ AI បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ទឹកប្រាក់បន្ថែមរបស់មហាសេដ្ឋីរូបនេះ នឹងជួយឲ្យក្រុមហ៊ុនថាមពលរបស់លោក Gulf Energy Development បង្កើនទំហំផ្ទុក និងពន្លឿនការសាងសង់ ដែលគ្រោងបញ្ចប់នៅក្នុងខែមីនា ឆ្នាំក្រោយ។

តម្រូវការមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅក្នុងតំបន់អាស៊ាន កំពុងមានសន្ទុះខ្លាំង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានសម្រុកទៅបណ្ដាក់ទុននៅទីនោះ ជាពិសេសលើសេវាកម្មផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI។

សូមជម្រាបដែរថា លោក Sarath Ratanavadi គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតទី២ នៅប្រទេសថៃ ដោយលោកមានទ្រព្យសម្បត្តិប្រមាណ ៩,១ពាន់លានដុល្លារ និងជាធុរកិច្ចជនជួរមុខ ក្នុងវិស័យថាមពលក្នុងប្រទេស។ នេះបើតាមរបាយការណ៍បង្ហាញដោយគេហទំព័រ Bloomberg៕