ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហុង វណ្ណឌី ជា «ឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ហុង វណ្ណឌី ត្រូវបានគេដឹងថា ជាអ្នកជំនួញវិស័យអចលនទ្រព្យវ័យក្មេងមួយរូប និងជាថៅកែសិប្បកម្មឡឥដ្ឋធំមួយ នៅទឹកដីខេត្តកំពង់ចាម។ កន្លងមក លោកឧកញ៉ា និងភរិយា តែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនរួមចំណែកជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម ដូចជា ការបរិច្ចាគថវិកានិងថ្នាំពេទ្យដល់មន្ទីរពេទ្យកាលជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ជាដើម។