សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានផ្ញើសារអបអរសាទរឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា»។
តាមរយៈសារជូនពរ និងអបអរសាទរ សមាគមឧកញ៉ាកម្ពុជាបានលើកឡើងថា ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។
សូមជូនពរ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SAM SN Group និងជាសមាជិកសកម្មសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏មានតួនាទីជា ទីប្រឹក្សារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា៕