លោកអ្នកអានប្រហែជាធ្លាប់បានស្គាល់ពីលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលមានជំនួញជាច្រើនក្នុងដៃ ហើយជោគជ័យល្បីរបស់ប្រទេសកម្ពុជា។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និងជាថៅកែផលិតកម្ម Galaxy Navatra ដែលផលិតកម្មកម្សាន្តឌីជីថលដ៍ពេញនិយមនេះ តែងផលិតបទចម្រៀង Original song ល្បីៗ ទាក់ទាញយុវវ័យ ច្រៀងរាំផ្អើលប្រទេស។
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទំព័រហ្វេសបុកលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា៖ តើបងប្អូនណាខ្លះមានរឿងដូចខ្ញុំ?
នៅក្នុងគ្រួសារ បន្ទាប់ពីឪពុកម្ដាយគឺបងប្រុសនេះដែលដើតួរជាម្ដាយផងជាឪពុកផង ព្រោះបងប្អូនខ្ញុំចាកចេញពីគ្រួសារតាំងពីអាយុជាង10ឆ្នាំ ។ ចរិតរឹងរូសងងក់ធ្វើអ្វីតាមអំពើរចិត្តនឹងឌឿដងបងប្រុសគឺខ្ញុំនេះឯង មិនសូវឲ្យតម្លៃបងខ្លួនឯងទេ កាលនៅធ្វើការ ឈ្លោះគ្នាម្ដងៗបងតែងតែចាញ់ខ្ញុំជានិច្ច ហើយគាត់តែងតែមកយកចិត្តខ្ញុំទៀត ជាពិសេសពេលឈឺ បងប្រុសស្ទុះស្ទារកគ្រប់មធ្យោបាយដោះស្រាយឲ្យប្អូន ។ ពេលខ្ញុំបរាជ័យគាត់គឺជាអ្នកលើកខ្ញុំឱ្យក្រោកឈរ ពេលខ្ញុំធ្វើខុសគាត់តែងតែតាមតម្រង់ផ្លូវខ្ញុំជានិច្ច ទោះបីគាត់ត្រូវបានខ្ញុំធ្វើឲ្យគាត់ហូទឹកភ្នែកក៏ដោយ បងប្រុសម្នាក់នេះចិត្តធំណាស់ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗ។ មកដល់ពេលនេះទើបដឹងថាខ្ញុំចាញ់គាត់គ្រប់យ៉ាង ចាញ់ភាពអត់ធ្មត់ ចាញ់ភាពស្រលាញ់ ចាញ់ភាពតស៊ូ ចាញ់ត្រង់គាត់ធ្វើអ្នកចាញ់រហូត ចាញ់ភាពកក់ក្ដៅដែលគាត់លះបង់ឲ្យខ្ញុំ ចាញ់ត្រង់ខ្ញុំខឹងគាត់មិនខឹងខ្ញុំ ពេលនេះទើបខ្ញុំដឹងថាភាពកក់ក្ដៅដែលបងប្រុសផ្ដល់ឲ្យមិនអាចកាត់ថ្លៃបានទេ អ្នកដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺគាត់ គាត់ជាគ្រូបង្រៀនជាទីព្រឹក្សាដ៏ពូកែ ជាបងប្អូនបង្កើតនឹងគ្នាឈ្លោះគ្នាបានមិនគួរគុំគួន តើអ្នកស្រណោះនឹកគ្រាដែលរត់លេងកាលនៅតូចៗឬអត់ ? តើអ្នកនឹកឃើញពេលហូបបាយជុំគ្នាឬទេ? ហើយពេលនោះយើងមិនសូវមានអីហូដែរ តើអ្នកស្រណោះពេលមើលថែគ្នាឬអត់! ពាក្យថាបងប្អូនបង្កើតមានន័យណាស់បន្ទាប់ពីពុកម៉ែ ពេលនេះលុយនិងកិត្តិយស មិនអាចផ្ដូរកាត់ឈាមបងប្អូនបានទេ។
សូមបញ្ជាក់ដែរថា៖ ជីវិតលោកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រវត្តិកម្សត់ជូជត់ចំណាក់ស្រុកជាពលករធ្វើការនៅប្រទេសកូរ៉េ ការតស៊ូរបស់ ចាងហ្វាងផលិតកម្មវ័យក្មេងរូបនេះ បានធ្វើឲ្យបណ្ដាញសង្គមជាច្រើន ភ្ញាក់ផ្អើលនិងលើកសរសើរពីការ ពុះពាររបស់លោក ដែលអាចកែប្រែឆាកជីវិត បានជោគជ័យដូចពេលបច្ចុប្បន្ននេះ៕