ឧកញ៉ា អាន ឌីណា ផ្ញើសារជូនឧកញ៉ា សំ សុខនឿន ក្នុងឱកាសដែល ព្រះមហាក្សត្រព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អាន ឌីណា អគ្គនាយក FSC Group បានផ្ញើសារ អបអរសាទរ ចំពោះលោកឧកញ៉ា សំ សុខនឿន ក្នុងឱកាស ដែលលោកឧកញ៉ាត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជា ណាចក្រកម្ពុជា សព្វព្រះរាជហរទ័យព្រះរាជទាននូវគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អាន ឌីណា និងបុគ្គលិក ព្រមទាំងសហការគ្រប់ជាន់ថ្នាក់ មានសេចក្តីសោមនស្សរីករាយ សូមបួងសួងជូនពរជ័យ សិរីមង្គល ប្រាជ្ញាឈ្លាសវៃ វិបុលសុខមហាប្រសើរ ថ្លៃថ្លា គ្រប់ប្រការ ជូនចំពោះ អ្នកឧកញ៉ា សំ សុខនឿន និង ក្រុមគ្រួសារ សូមមាន សុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និង ទទួលបាន នូវ ជោគជ័យ រីកចម្រើន រុងរឿង ជានិរន្តរ៍៕