ឥណ្ឌា និងសមាជិកអាស៊ាន ៤ប្រទេសទៀត គ្រោងរៀបចំផែនការទូទាត់ប្រាក់ឆ្លងប្រទេស

អន្តរជាតិ

ធនាគារកណ្ដាលនៃប្រទេសឥណ្ឌា និងសមាជិកអាស៊ានចំនួន ៤ប្រទេសទៀត រួមមានម៉ាឡេស៊ី ថៃ សិង្ហបុរី និងហ្វីលីពីន កំពុងធ្វើការជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ចំពោះគម្រោងការទូទាត់សាច់ប្រាក់ឆ្លងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ផែនការទូទាត់ប្រាក់រវាងសមាជិកអាស៊ាន ៤ប្រទេស និងឥណ្ឌា គ្រោងចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០២៦ ខាងមុខ។

ផែនការមួយនេះ ត្រូវបានគេឲ្យឈ្មោះថា Projec Nexus ដែលបង្កើតឡើងក្នុងគោលបំណង បង្កើនការទូទាត់សាច់ប្រាក់ឆ្លងប្រទេស ក្នុងកម្រិតលឿនបំផុត និងមានជួយសម្រាលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់អាស៊ី។

សូមជម្រាបដែរថា សមាជិកអាស៊ានទាំង ៤ប្រទេសខាងលើ និងប្រទេសឥណ្ឌា នឹងក្លាយជាស្ថាបនិក នៃកម្មវិធីទូទាត់សាច់ប្រាក់មួយនេះ ស្របពេលប្រទេសឥណ្ឌូណេស៊ី ដើរតួជាអ្នកសង្កេតការណ៍ពិសេស សម្រាប់គម្រោងមួយនេះ៕