Samsung ទំនងកើបលុយចំណេញប្រចាំត្រីមាសទី២ រហូតដល់ជាង ៦ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics ទំនងកើបប្រាក់ចំណេញប្រចាំត្រីមាសទី២ រហូតដល់ ១៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដោយសារតម្រូវការបន្ទះឈីប និងបច្ចេកវិទ្យា AI កំពុងមានសន្ទុះខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រាក់ចំណេញប្រចាំត្រីមាស របស់ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើលោក ទំនងកើនដល់ ៨,៨ទ្រីលានវ៉ុន ឬប្រមាណ ៦,៣៤ពាន់លានដុល្លារ នៅក្នុងត្រីមាសដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងទៅ។

ទំហំទឹកប្រាក់មួយនេះ នឹងក្លាយជាប្រាក់ចំណេញខ្ពស់បំផុតរបស់ Samsung គិតចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២២ ខណៈក្រុមហ៊ុនបន្តក្ដីរំពឹងខ្ពស់ថា នឹងបន្តកើបលុយបានច្រើនក្រាស់ក្រែលបន្ថែមទៀត នាត្រីមាសបន្ទាប់។

បន្ថែមពីនោះ ក្រុមហ៊ុន Samsung ក៏កំពុងត្រៀមចេញនូវទូរស័ព្ទឆ្លាតវៃជំនាន់ចុងក្រោយ ដែលត្រៀមប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ផងដែរ ដោយនឹងត្រូវបង្ហាញផលិតផលជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា នាទីក្រុងប៉ារីស ប្រទេសបារាំងថែមទៀត៕