ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាម សម្រេចបានជិត ១០០ពាន់លានដុល្លារ

អន្តរជាតិ

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងវៀតណាម សម្រេចបានជិត ១០០ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មវៀតណាមអះអាងថា វៀតណាមបាននាំចេញទំនិញទៅកាន់ប្រទេសចិន សរុបជាសាច់ប្រាក់ប្រហែលជិត ២៨ពាន់លានដុល្លារ កើនឡើង ៥,៣% បើធៀបនឹងឆ្នាំមុន ស្របពេលនាំចូលទំនិញពីចិន ប្រមាណ ៦៧ពាន់លានដុល្លារ កើនឡើង ៣៤,៧%។

មួយរយៈចុងក្រោយនេះ ចិនបានសម្រុកទិញទំនិញជាច្រើនពីវៀតណាម ដែលមានដូចជាផលិតផលកសិកម្ម ជាពិសេសគឺផ្លែឈើដូចជា ផ្លែឪឡឹក ចេក និងទុរេន សុទ្ធតែជាផ្លែឈើនាំចេញរាប់សិបតោន ពីប្រទេសវៀតណាមចូលក្នុងទីផ្សារចិន។

សូមជម្រាបដែរថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ដោយមហាអំណាចអាស៊ី គឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម និងជាទីផ្សារនាំចេញធំបំផុតទី២ បន្ទាប់ពីអាមេរិក របស់ប្រទេសសមាជិកអាស៊ានមួយនេះ៕