នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានទទួលភាពភាពបរាជ័យ នៅក្នុងការបោះឆ្នោតសកល ដែលប្រព្រឹត្តនៅថ្ងៃទី០៥ ខែកក្កដា ដោយអះអាងថា គណបក្សប្រឆាំង Labour Party ទទួលបានជ័យជម្នះមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Sunak បាននិយាយថា៖ គណបក្ស Labour Party ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល ហើយខ្ញុំក៏បានតេទៅលោក Keir Starmer ដើម្បីអបអរគាត់ផងដែរ។ ខ្ញុំនឹងទទួលខុសត្រូវទាំងអស់ សម្រាប់ភាពបរាជ័យនេះ។
សូមជម្រាបដែរថា លទ្ធផលនៃការបោះឆ្នោតសកលនៅអង់គ្លេស បានបង្ហាញថា គណបក្សប្រឆាំង Labour Party ទទួលបានសម្លេងគាំទ្ររហូតដល់ ៣៥៨អាសនៈ ស៊ីដាច់គណបក្សលោក Rishi Sunak ដែលទើបទទួលបានត្រឹម ៧៦អាសនៈ ខណៈតួលេខនេះគិតត្រឹមពេលព្រឹក ថ្ងៃទី០៥ ខែកក្កដាប៉ុណ្ណោះ៕