ក្រោយចុះកុងត្រាថ្មី កីឡាករបាល់បោះ LeBron James ទំនងឡើងងារជាមហាសេដ្ឋី

អន្តរជាតិ

កីឡាករបាល់បោះ LeBron James ទំនងនឹងក្លាយជាមហាសេដ្ឋី បន្ទាប់ពីរូបលោកបានចុះកុងត្រាថ្មីរយៈពេល ២ឆ្នាំ ជាមួយក្លឹប Los Angles Lakers ក្នុងទំហំទឹកប្រាក់ ១០៤លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Japantimes បានបង្ហាញថា កុងត្រាថ្មីនោះ នឹងអាចជួយឲ្យអត្តពលិករូបនេះ កើបលុយបានរហូតដល់ជិត ១,៥ពាន់លានដុល្លារ ពីប្រាក់ខែប្រចាំរដូវកាលថ្មី។

សូមជម្រាបដែរថា ប្រភពចំណូលរបស់កីឡាករ LeBron Jamesគឺមានច្រើនណាស់ ដោយក្នុងនោះមួយចំណែកធំ គឺបានមកពីប្រាក់ខែជាកីឡាករបាល់បោះ ការឧបត្ថម្ភពីក្រុមហ៊ុនធំៗ ការបណ្ដាក់ទុន និងក្រុមហ៊ុនផ្ទាល់ខ្លួន ដែលមានឈ្មោះថា SpringHill Co៕