ឧកញ៉ា ហេង គឹមស៊រ ឧបត្ថម្ភអាវពោងសុវត្ថិភាពចំនួន ៨៥អាវ ជូនក្មេងៗសម្រាប់ឆ្លងស្ទឹងទៅសាលារៀន

ជុំវិញ​ឧកញ៉ា សមាគមឧកញ៉ាកម្ពុជា

ឧកញ៉ា​ ហេង គឹមស៊រ ជា​​អគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និង​ម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា បាន​ឧបត្ថម្ភអាវពោងសុវត្ថិភាពចំនួន ៨៥អាវ ជូនដល់ក្មេងៗ​សម្រាប់ឆ្លងស្ទឹងទៅសាលារៀន​នានា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមគណនីហ្វេសប៊ុក​ឈ្មោះ Ah Rathana ដែល​តែង​បង្ហាញ​ពី​សកម្មភាព​សប្បុរសធម៌ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញសារ​ថ្លែង​អំណរគុណ​ដល់​ ​លោកឧកញ៉ា​ ហេង​ គឹមស៊រ និង​លោកស្រី​ អុឹង​ ភិចស៊ូន​​​ ព្រមទាំង​បុត្រ​ ដែលតែងតែឧបត្ថម្ភថវិកាជួយដល់ជនក្រីក្រ​ព្រមទាំងក្រុមគ្រួសារ​និងអ្នកកំពុងជួបការលំបាក​រហូតមក។ សម្រាប់លើកនេះ លោកឧកញ៉ា និងភរិយា បានឧបត្ថម្ភអាវពោងសុវត្ថិភាពចំនួន​ ៨៥អាវ ចែក​ជូន​​ក្មេងៗដែលត្រូវឆ្លងស្ទឹងទៅរៀន​តាមសាលារៀននានា​ នៅស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ ដើម្បី​ការពារសុវត្ថិភាព​ក្នុង​រដូវវស្សា​នេះ។

គួរបញ្ជាក់ថា លោកឧកញ៉ា​ ហេង គឹមស៊រ និង​ភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរ​តែងតែ​បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាព​មនុស្សធម៌ ដូចជា​​ការ​ចូលរួម​កសាង​សមិទ្ធផល​​តាម​វត្ត​អារ៉ាម និង​សកម្មភាព​​សប្បុរសធម៌​ផ្សេងៗ។ តាមរយៈការ​ជួយការងារ​សង្គម​ជា​ច្រើន ប្អូនថ្លៃរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ ប្រោសព្រះរាជទាន​គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕