លោកឧកញ៉ា គួច ជាវ ស្ថាបនិក បុរី រាជិនី ព្រីមៀម រីស៊ីដេន (Rajini Premium Residences) សូមចូលរួមអបអរសាទរ លោក លុក សុីដូរ៉េ ក្នុងឱកាសដែលលោកត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧៥។ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គោរមងារ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមនិងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែល លោកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក។
ជាថ្មីម្ដងទៀត ខ្ញុំបាទ និងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ លោកឧកញ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា លោកឧកញ៉ា លុក សុីដូរ៉េ គឺជាសហគ្រិន វ័យក្មេងមួយរូបនៅកម្ពុជា ។ ក្នុងវិស័យធុរៈកិច្ច លោកឧកញ៉ា មានមុខជំនួញធំៗមួយចំនួនក្នុងដៃ និងកំពុងកាន់តួនាទីជា អគ្គនាយកក្រុមហ៊ុន ប្រេងម៉ាសុីន អុិច វន័ (Distributor Cambodia), អគ្គនាយកក្រុមហ៊ុន លី យៀវ (ខេមបូឌា) Food Trading Co., Ltd និងជាអគ្គនាយកក្រុមហ៊ុន DORE-MEY Import Export Co., Ltd។
ការងារសង្គម លោកឧកញ៉ា លុក សុីដូរ៉េ និងភរិយា ជាសប្បុរសជនដ៏សកម្ម ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម ដូចជា៖ ការបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕