នាយករដ្ឋមន្ត្រីហុងគ្រី ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន

អន្តរជាតិ

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើដំណើរទៅដល់ប្រទេសចិន នាថ្ងៃទី០៨ ខែកក្កដា ដើម្បីជួបជាមួយលោក ស៊ី ជិនពីង ជជែកគ្នាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំហុងគ្រី នឹងជួបជាមួយបុរសខ្លាំងរដ្ឋចិន នៅឯសណ្ឋាគារ Diaoyutai State Guest house ក្នុងទីក្រុងប៉េកាំង ខណៈប្រធានបទដែលនឹងត្រូវលើកមកជជែកគ្នា គឺការស្វែងរកដំណោះស្រាយសន្តិភាពមួយ សម្រាប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

គួររំលឹកបន្តិចថា មុនចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Viktor ក៏ទើបនឹងបញ្ចប់កិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញកិច្ចព្រមព្រៀងសន្តិភាពផងដែរ ដែលជំនួបមួយនោះ បានធ្វើឲ្យសមាជិក EU មួយចំនួនបង្ហាញការមិនពេញចិត្តជាមួយលោក Viktor ជាខ្លាំង៕