នាយករដ្ឋមន្ត្រីឡាវ បំពេញទស្សនកិច្ចផ្លូវការដំបូងនៅប្រទេសសិង្ហបុរី

អន្តរជាតិ

កាលពីថ្ងៃទី០៨ ខែកក្កដា សារព័ត៌មាន CNA បានរាយការណ៍ថា នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចរបស់មេដឹកនាំឡាវ គឺធ្វើឡើងដើម្បីរំលឹកខួបទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងឡាវ និងសិង្ហបុរី ខណៈការសម្ពោធឡូហ្គោនៃកម្មវិធីមួយនេះ នឹងធ្វើឡើងបន្ទាប់ពីការទទួលទានអាហារថ្ងៃត្រង់ត្រូវបានបញ្ចប់។

សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ លោក Siphandone ក៏នឹងជួបជជែកការងារជាមួយប្រធានាធិបតី Tharman Shanmugaratnam និងនាយករដ្ឋមន្ត្រី Lawrence Wong ផងដែរ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ក៏នឹងធ្វើជាសាក្សី នៃការចុះអនុស្សរណៈយោគយល់ រវាងសិង្ហបុរី និងឡាវ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវឧស្ម័នកាបូនផងដែរ៕