ក្រុម Khmer United FC របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ Soccer League 2024 ទល់នឹងក្រុម Tofu Army FT នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាចនេះ។
ព្រឹត្តិការណ៍ស្វែងរកជើងឯកនៃពានរង្វាន់បាល់ទាត់កម្រិតពាក់កណ្តាលអាជីព នាល្ងាចនេះ គឺអនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរី ហើយក៏មានការចូលរួមសម្តែងពីតារាល្បីៗ ព្រមទាំងតារាចម្រៀងមួយចំនួនផងដែរ។
Soccer League លើកទី៧ ឆ្នាំ២០២៤ ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។
សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ។ លោកឧកញ៉ា ក៏ជានាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជាលំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។
លើសពីនេះ លោកឧកញ៉ាបណ្ឌិត ជានាយកប្រតិបត្តិរបស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មាននៅលើ ៥ទ្វីប ជាង ៥២ប្រទេស និងមានក្រុមការងារជាង ២សែននាក់នៅលើពិភពលោក ព្រមទាំងមានតួនាទីជា នាយកប្រតិបត្តិរបស់បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) ដែលជាលំនៅដ្ឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ស្ថិតនៅកៀនស្វាយ ខាងកើតស្ពានច្បារអំពៅ ១០គីឡូម៉ែត្រ។ ទទឹមនឹងនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិកក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគតផងដែរ៕