មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani បានផ្តល់អំណោយជាចិញ្ចៀនមាស ខ្សែកមាស និងមូលប្បទានប័ត្រ ដល់គូស្នេហ៍ក្រីក្រចំនួន ៥២គ្រួសារ នៅក្នុងប្រទេសឥណ្ឌា ដើម្បីជាការអបអរដល់ពិធីមង្គលការកូនប្រុសពៅរបស់ខ្លួន គឺ Anant Ambani ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ពិធីផ្តល់អំណោយនេះ ត្រូវបានរៀបចំធ្វើឡើង នៅឧទ្យាន Reliance Corporate Park ក្នុងទីក្រុង Thane ខណ:គូស្វាមីភរិយានីមួយៗ ទទួលបានគ្រឿងអលង្ការធ្វើពីមាស រួមមានខ្សែក ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនពាក់លើច្រមុះជាដើម។
លោក Mukesh ក៏បានផ្តល់ជូននូវមូលប្បទានប័ត្រចំនួន ១លានរូពី ឬស្មើនឹង ១ ៥០០ដុល្លារ ជាថ្លៃបណ្ណាការដល់កូនក្រមុំ។ ក្រៅពីនោះ គូស្វាមីភរិយានីមួយៗ ក៏ទទួលបានជាគ្រឿងទេស និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលគ្រប់គ្រាន់សម្រាប់រយ:ពេលមួយឆ្នាំពេញ ផងដែរ។
ជម្រាបជូនផងដែរថា Mukesh Ambani នៅមួយរយ:ពេលចុងក្រោយនេះ តែងតែធ្វើរឿងសប្បុរសធម៌ជាច្រើន ដើម្បីជាការអបអរដល់ពិធីមង្គលការកូនប្រុសពៅរបស់លោក ឈ្មោះ Anant Ambani ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១២ ដល់ទី១៤ ខែកក្កដា ខាងមុខ៕