វៀតណាមប្រមូលពន្ធពីក្រុមហ៊ុនខ្នាតយក្សអន្តរជាតិបានជិត ១៥៩លានដុល្លារ

អន្តរជាតិ

នៅឆ្នាំ២០២៤ ក្រុមហ៊ុនរកស៊ីលើពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថល ដែលមិនមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម បានបង់ពន្ធចំនួន ៤,០៤ទ្រីលានដុង (១៥៨,៩ លានដុល្លារ) ទៅកាន់រដ្ឋាភិបាលវៀតណាម ខណៈដែលវាកើនឡើង១៨,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ចំនួនក្រុមហ៊ុនបរទេស រួមទាំង Google, Meta (Facebook), Microsoft, Netflix និង Apple ដែលបានចុះឈ្មោះបង់ពន្ធតាមផតថល (Portal) អេឡិចត្រូនិច បានកើនឡើងចំនួន ២៦ក្រុមហ៊ុនពីចុងឆ្នាំ២០២៣ ដល់ចំនួន ១០២ក្រុមហ៊ុននៅក្នុងខែមិថុនា ឆ្នាំ២០២៤ ។

ជារួមមក វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកទាំងអន្តរជាតិ និងក្នុងស្រុក ដែលបានចុះឈ្មោះនៅលើផតថល (Portal) អេឡិចត្រូនិច រហូតមកដល់ពេលនេះ មានចំនួនសរុប ៣៨៣ក្រុមហ៊ុន កើនឡើង ២២ក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០២៣ មក។

សូមជម្រាបដែរថា ដោយផ្អែកតាមអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការបង់ពន្ធពីបណ្តាក្រុមហ៊ុនរកស៊ីលើពាណិជ្ជកម្មអេឡិចត្រូនិក មានចំនួន ៩៧ទ្រីលានដុងកាលពីឆ្នាំមុន កើនឡើងដល់ទៅ១៤% បើធៀបនឹងពេលបង់ពន្ធនៅអំឡុងឆ្នាំ២០២២ ៕