មេធាវី អ្នកឧកញ៉ា លី សុភ័ក្ត ចេញលិខិតជូនដំណឹង និងពន្យល់ពីអង្គហេតុពាក់ព័ន្ធម្ចាស់ទំព័របណ្ដាញសង្គម Camcar Collection

ជុំវិញ​ឧកញ៉ា

មេធាវី អ្នកឧកញ៉ា លី សុភ័ក្ត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញលិខិតជូនដំណឹងជាផ្លូវការ ដល់ម្ចាស់ទំព័របណ្ដាញសង្គម ឈ្មោះ Camcar Collection ពាក់ព័ន្ធនឹងការបន្តបង្ហោះសារបរិហាកេរ្តិ៍ លើបណ្ដាញសង្គមជាសារធារណៈជាបន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវត្ថុនៃ លិខិតជូនដំណឹង ចេញដោយលោក មេធាវី សុភារិន វាស្នា ចុះថ្ងៃទី១០ ខែកក្កដា ដដែលនេះ ក៏បានជូនដំណឹងសូមឱ្យ ម្ចាស់ទំព័របណ្ដាញសង្គម ឈ្មោះ Camcar Collection លុបសំណេរ និងវីដេអូពាក់ព័ន្ធ ព្រមទាំងធ្វើការសុំទោសជាសាធារណៈ ក្នុងរយៈពេល ២៤ម៉ោង គិតចាប់ពីពេលជូនដំណឹងនេះតទៅ។

គួររំឭកថា កាលពីថ្ងៃទី០៩ ខែកក្កដា លើបណ្ដាញសង្គមផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ក្រោយម្ចាស់ផេក Camcar Collection បានបង្ហោះសារ ជាសារធាណៈជាច្រើនដង ដើម្បីពន្យល់ពីអង្គហេតុពាក់ព័ន្ធ ករណីម្ចាស់រថយន្ត ដែលបានទិញរថយន្ត យកមកទទួលសេវាកម្មកែច្នៃនៅការ៉ាស់របស់ខ្លួន។ យ៉ាងនេះក្ដី ចំពោះមុខករណីនេះ ភាគីទាំងសងខាង ក៏សុទ្ធតែបង្ហាញឆន្ទៈចង់បញ្ចប់ ការប៉ះទង្គិចនេះរៀងៗខ្លួន ប៉ុន្តែករណីសម្របសម្រួលនឹងបន្តតាមនីតិវិធីបែបណានោះ សារព័ត៌មាន Oknha News នឹងផ្សាយជូនប្រិយមិត្ត បានជ្រាបជាបន្ត៕