នាយករដ្ឋមន្ត្រីថៃ៖ គម្រោងចែកលុយឌីជីថល ៥០០ពាន់លានបាត នឹងបង្កើតឱកាសការងារច្រើនកន្លែង

អន្តរជាតិ

នាថ្ងៃទី១១ ខែកក្កដា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបង្ហើបឲ្យដឹងថា គម្រោងចែកលុយឌីជីថល ៥០០លានបាត ឬប្រហែល ១៣,៨ពាន់លានដុល្លារ របស់រដ្ឋាភិបាលថៃ នឹងបង្កើតឱកាសការងារ ក៏ដូចជាបង្កើនការអភិវឌ្ឍន៍ក្នុងប្រទេសច្រើនកន្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រោងការណ៍ចែកលុយឌីជីថលនេះ នឹងចែកជូនដល់ប្រជាពលរដ្ឋថៃចំនួន ៥០លាននាក់ ដោយក្នុងម្នាក់ទទួលបាន ១ម៉ឺនបាត សម្រាប់ការចំណាយរយៈពេល ៦ខែនៅក្នុងតំបន់រស់នៅរៀងៗខ្លួន ខណៈនាយករដ្ឋមន្ត្រីថៃអះអាងថា ចរន្តចាយវាយមានដំណើរការល្អ នឹងជួយបង្កើតការងារដល់ប្រជាជន និងជំរុញដល់វិស័យឧស្សាហកម្មថែមទៀត។

យ៉ាងណា បច្ចុប្បន្ន រដ្ឋាភិបាលថៃ កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដ្បិតផែនការមួយនេះគ្រោងដាក់ឲ្យអនុវត្តនាត្រីមាសទី៤ តែរដ្ឋាភិបាលកំពុងស្មុគស្មាញពីបញ្ហា ប្រភពចំណូលសម្រាប់អនុវត្តគ្រោងការណ៍។

ជុំវិញផែនការចែកលុយជិត ១៤ពាន់លានដុល្លារនេះ ក៏ត្រូវទទួលបានការរិះគន់ចាស់ដៃផងដែរ ដោយអតីតទេសាភិបាលធនាគារកណ្ដាលថៃ ២រូប និងសេដ្ឋកិច្ចវិទូជាច្រើនអះអាងថា ផែនការមួយនេះ នឹងបង្កើតជាបញ្ហាហិរញ្ញវត្ថុ តែរដ្ឋាភិបាលច្រានចោលអំណះអំណាងទាំងនោះ៕