នាយករដ្ឋមន្ត្រី​ឡាវ​ កោត​សរសើរ​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

​លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បានថ្លែង​កោត​សរសើរ ចំពោះទឹកចិត្ត និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែលបានផ្ដល់ម៉ាស​ និង​បរិក្ខារពេទ្យ ខណៈ​ដែល​កម្ពុជា កំពុង​ប្រយុទ្ធ​នឹង​ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ថ្លែងក្នុងពិធីទទួលម៉ាស និង​បរិក្ខារ​ពេទ្យ នៅទី​ក្រុងវៀងច័ន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០​២០នេះ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មាន​ប្រសាសន៍ថា ការផ្ដល់ជូនរបស់​រាជរដ្ឋាភិបាល​កម្ពុជា នាពេលនេះ រឹតតែបង្ហាញពីទំនាក់ទំនង​ល្អរវាងប្រ​ទេស​ទាំងពីរ ខណៈកម្ពុជា ឡាវ មានទំនាក់ទំនងល្អជាមួយគ្នាយូមកហើយ ហើយទំនាក់ទំនងល្អនេះ នឹង​មិន​មាននរណាអាចបំបែកបានដែរ។

​លោក​នាយករដ្ឋមន្រ្តី​ បានលើកឡើងដែរថា កន្លងមកកម្ពុជា តែង​ជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ នៅ​ពេលជួបការលំបាក នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ជាដើម ហើយនេះ បានបង្ហាញពី​ទំនាក់ទំនង​ល្អ​ដែលមានស្រាប់ សម្រាប់ប្រទេសកម្ពុជា-ឡាវ។

​លោក ថងលុន ស៊ីសុលីត បានសន្យាថា នឹងយកបរិក្ខារពេទ្យទាំងអស់ទៅ​ប្រើប្រាស់ឲ្យមាន​ប្រសិទ្ឋិភាព​ខ្ពស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩។

សូម​បញ្ជាក់​ថា នៅក្នុងពិធីប្រគល់នាព្រឹកនេះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ បានមានប្រសាសន៍ថា ការផ្ដល់ជូនបរិក្ខារពេទ្យនេះ គឺដើម្បីរួមចំណែកក្នុង​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ខណៈកម្ពុជា-ឡាវ ជាប្រទេសមានភូមិផងរបងជាប់គ្នា ហើយជាប្រទេសដែលមានទំនាក់ទំនងល្អ។

គួរជំរាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនរដ្ឋាភិបាលឡាវ រួមមាន ​៖ ម៉ាស ចំនួន២លាន, ម៉ាស​ក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិ​បាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន​២​ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន​២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែង​សុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ៕

ប្រភព៖កម្ពុជាថ្មី