ករណីម្ចាស់ Camcar Collection និង អ្នកឧកញ៉ា លី សុភ័ក្ដ ត្រូវបានដោះស្រាយបញ្ចប់

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃទី១១ ខែកក្កដានេះ ករណីបញ្ហាយល់ច្រឡំគ្នារវាងម្ចាស់ Camcar Collection និង អ្នកឧកញ៉ា លី សុភ័ក្ដ ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមទំព័រ Facebook លោក ផែង វណ្ណៈ បានឲ្យដឹងនៅព្រលប់នេះ យ៉ាងដូច្នេះថា៖ “ក្រោយភ្លៀងមេឃស្រលះ! ថ្ងៃនេះវិវាទរវាងក្មួយ Camcar Collection និង អ្នកឧកញ៉ា លី សុភ័ក្ដ ត្រូវបានដោះស្រាយបញ្ចប់ ដោយក្មួយប្រុស ទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ហើយ អ្នកឧកញ៉ា ក៏បានដកពាក្យបណ្ដឹង ឈប់ប្ដឹងផ្ដល់ក្មួយ ចាប់ពីថ្ងៃនេះតទៅ“។

គួររំឭកថា កាលពីថ្ងៃទី០៩ ខែកក្កដា លើបណ្ដាញសង្គមផ្ទុះការវែកញែកយ៉ាងក្ដៅគគុក ក្រោយម្ចាស់ផេក Camcar Collection បានបង្ហោះសារ ជាសារធាណៈជាច្រើនដង ដើម្បីពន្យល់ពីអង្គហេតុពាក់ព័ន្ធ ករណីម្ចាស់រថយន្ត ដែលបានទិញរថយន្ត យកមកទទួលសេវាកម្មកែច្នៃនៅការ៉ាស់របស់ខ្លួន។ យ៉ាងនេះក្ដី ចំពោះមុខករណីនេះ ភាគីទាំងសងខាង ក៏សុទ្ធតែបង្ហាញឆន្ទៈចង់បញ្ចប់ការប៉ះទង្គិចនេះរៀងៗខ្លួន ដែលពេលនេះបានឈានដល់ការដោះស្រាយបញ្ចប់តាមបំណងរបស់ភាគីទាំងពីរ៕